
[VOVWORLD] - វេទិកាសេដ្ឋកិច្ចរដ្ឋធានីលើកទី ២ (CEF II ២០២៦) ក្រោមប្រធានបទ “ការតភ្ជាប់សហគ្រាសធុនតូចនិងមធ្យម - ជំរុញ M&A ការវិនិយោគ និងកិច្ចសហប្រតិបត្តិការ បង្កើនការធ្វើមូលដ្ឋានីយកម្មនិងការចូលរួមទៅក្នុងខ្សែសង្វាក់តម្លៃសកល” រៀបចំឡើងដោយសមាគមសហគ្រាសធុនតូច និងមធ្យមហាណូយ (HANOISME) បានប្រព្រឹត្តទៅនារសៀលថ្ងៃទី ២៧ ខែសីហា។

ទិដ្ឋភាពទូទៅនៃវេទិកា។
ចូលរួមវេទិកានេះ មានអនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ លោក ង្វៀន សួនលូវ ថ្នាក់ដឹកនាំនៃបណ្តាមន្ទីរ និងភ្នាក់ងារទីក្រុងហាណូយ តំណាងសមាគម សហគ្រាស អ្នកជំនាញ អ្នកវិនិយោគ ធនាគារ និងមូលនិធិវិនិយោគ។
នៅក្នុងវេទិកានេះ សហគ្រាសធុនតូច និងមធ្យម មានឱកាសជួបជាមួយសាជីវកម្ម ធនាគារ ក្រុមហ៊ុនមូលបត្រ មូលនិធិវិនិយោគ អ្នកជំនាញ M&A (Mergers and Acquisitions) អង្គការជំរុញ ពាណិជ្ជកម្ម និងដៃគូបច្ចេកវិទ្យា; ពិភាក្សាអំពីតម្រូវការមូលធន កិច្ចសហប្រតិបត្តិការវិនិយោគ ការអភិវឌ្ឍអ្នកផ្គត់ផ្គង់ និងការពង្រីកទីផ្សារ។ លោក Bui Manh Toan ប្រធានក្រុមប្រឹក្សាភិបាលនិងជាអគ្គនាយកក្រុមហ៊ុនភាគហុន Vietnox ជាសហគ្រាសដ៏មានកិត្យានុភាពក្នុងវិស័យផ្គត់ផ្គង់ដែកអ៊ីណុក និងដំណោះស្រាយវត្ថុធាតុដើមនៅវៀតណាមបានឱ្យដឹងថា៖ "យើងខ្ញុំរួមដំណើរជាមួយធនាគារ Agribank សាខា Lang Ha អស់រយៈពេលជាង ១០ ឆ្នាំមកហើយ ហើយអ្វីៗទាំងអស់បានដំណើរការទៅដោយរលូន។ សាខា Lang Ha របស់ធនាគារ Agribank ជួយយើងជាមួយនឹងយន្តការប្រាក់កម្ចីសម្រាប់ការនាំចូល និងនាំចេញ ដែលអាចកាត់បន្ថយអត្រាការប្រាក់ប្រហែល ១-៣%។ តាមនោះ ជួយយើងកាត់បន្ថយបន្ទុកនៃការចំណាយហិរញ្ញវត្ថុ ដោយចាត់ទុកនេះ ជាគំនាស់ហិរញ្ញវត្ថុសម្រាប់សហគ្រាស។ ដើមទុនពីធនាគារ Agribank សាខា Lang Ha ជួយយើងពង្រីកផលិតកម្ម ទីផ្សារ និងចូលរួមចំណែកជាក់ស្តែងដល់ថវិការដ្ឋ ក៏ដូចជារដ្ឋធានីហាណូយ"៕

គណៈប្រតិភូទស្សនាស្តង់ទំនិញនានានៅខាងក្រៅវេទិកា។
